Matthew 9

ព្រះយេស៊ូប្រោសមនុស្សស្លាប់ដៃជើង

1កាល​យាង​ចុះទូក​រួច​ហើយ​ព្រះអង្គ​ក៏ឆ្លងទៅដល់ក្រុង
«ក្រុង» សំដៅលើក្រុងកាពើណិម។
របស់ព្រះអង្គ
2មើល៍មាន​គេ​នាំ​មនុស្ស​ស្លាប់ដៃជើងម្នាក់ដេកលើគ្រែមក​រក​ព្រះអង្គ​ពេល​ព្រះ​យេស៊ូទតឃើញជំនឿ​របស់​ពួកគេ​ព្រះអង្គ​ក៏មានបន្ទូល​ទៅ​មនុស្ស​ស្លាប់ដៃជើងនោះថា៖ ​«ចូរ​មានទឹកចិត្ដឡើងកូនអើយ
«កូន​អើយ​!​»​ គឺ​ជា​ពាក្យ​សម្ដែង​សេចក្ដី​ស្រលាញ់​ មិន​មែន​ជា​កូន​ពិត​ប្រាកដ​របស់​ព្រះយេស៊ូ​ទេ​។​
! ​បាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោសហើយ»។
3ពួក​គ្រូវិន័យខ្លះ​បាន​និយាយគ្នាថា៖ ​«មើល៍! ​មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ហើយ» 4កាលព្រះអង្គដឹង​ពី​គំនិត​របស់​ពួកគេក៏មានបន្ទូលថា៖ ​«ហេតុអ្វី​អ្នករាល់គ្នា​គិតអាក្រក់ក្នុងចិត្ដដូច្នេះ? 5ដ្បិតការដែល​និយាយថាបាប​របស់​អ្នក​បាន​ទទួល​ការលើកលែងទោសហើយនិង​ការដែល​និយាយថា​ចូរ​ក្រោកឡើងហើយដើរទៅ​តើ​មួយណាស្រួល​និយាយ​ជាង? 6ប៉ុន្ដែដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងថាកូនមនុស្ស
«កូនមនុស្ស» ជាងារដែលប្រើសម្រាប់តែព្រះយេស៊ូប៉ុណ្ណោះ នៅក្នុងគម្ពីរសញ្ញាថ្មី។
មានសិទ្ធិអំណាចលើកលែងទោសបាប​នៅ​លើផែនដី​នេះ»។ ​បន្ទាប់មក​ព្រះអង្គ​មានបន្ទូល​ទៅ​មនុស្ស​ស្លាប់ដៃជើងថា៖ ​«ចូរ​ក្រោកឡើងយកគ្រែស្នែង​របស់​អ្នកទៅផ្ទះចុះ»
7គាត់ក្រោកឡើងហើយទៅផ្ទះរបស់គាត់វិញ 8កាលបណ្ដាជនឃើញ​ការនេះ​ក៏កោតខ្លាចហើយសរសើរតម្កើងព្រះជាម្ចាស់​ដែល​បាន​ប្រទានសិទ្ធិអំណាចបែបនេះ​ដល់​មនុស្ស

ព្រះយេស៊ូត្រាស់ហៅលោកម៉ាថាយ

9កាល​ព្រះ​យេស៊ូយាងចេញពីទីនោះ​ព្រះអង្គ​បាន​ឃើញបុរសម្នាក់ឈ្មោះម៉ាថាយ​កំពុង​អង្គុយនៅកន្លែងប្រមូលពន្ធដារហើយក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​មកតាមខ្ញុំ»។ ​គាត់​ក៏​ក្រោកឡើងហើយដើរតាមព្រះអង្គ 10ក្រោយមកពេល​ព្រះអង្គចូលរួម​បរិភោគ​អាហារនៅផ្ទះ​របស់​លោក​ម៉ាថាយ​ក៏​មាន​ពួក​អ្នកទារពន្ធដារនិង​ពួក​មនុស្សបាបជាច្រើន​បាន​មកចូលរួម​បរិភោគ​អាហារ​ជាមួយ​ព្រះ​យេស៊ូនិង​ពួក​សិស្ស​របស់​ព្រះអង្គដែរ 11ពេលពួក​អ្នកខាងគណៈផារិស៊ីឃើញ​បែបនេះ​ក៏សួរ​ពួក​សិស្សរបស់ព្រះអង្គថា៖ ​«ហេតុអ្វីបានជាគ្រូ​របស់​អ្នករាល់គ្នាបរិភោគជាមួយ​ពួក​អ្នកទារពន្ធដារនិង​ពួក​មនុស្សបាបដូច្នេះ 12ពេលព្រះអង្គស្ដាប់ឮក៏មានបន្ទូល​ទៅពួកគេ​ថា៖ ​«មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេមានតែអ្នកជំងឺប៉ុណ្ណោះ​ដែល​ត្រូវការ 13ចូរទៅស្វែងយល់​ពី​បទគម្ពីរ​ដែល​ថា​យើង​ចង់បានសេចក្ដីមេត្ដាមិនមែនយញ្ញបូជាទេ
«យើងចង់...យញ្ញបូជាទេ» សូមមើល ហូសេ ៦:៦។
​តើ​នេះ​មាន​ន័យ​យ៉ាងដូចម្ដេច? ​ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិតទេប៉ុន្ដែ​ហៅ​មនុស្សបាបវិញ»។

ព្រះយេស៊ូមានបន្ទូលអំពីការតមអាហារ

14បន្ទាប់មកសិស្ស​របស់​លោក​យ៉ូហាន
«លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូទៅ​ថា​ «​យ៉ូហាន​បាប់​ទីស្ទ​»​ គាត់​មិន​មែន​ជា​យ៉ូហាន​ដែល​ជា​សាវក​របស់​ព្រះយេស៊ូ​ទេ​។​
​បាន​ចូលមកជិតព្រះអង្គទូលថា៖ ​«ហេតុអ្វី​ក៏​យើងខ្ញុំនិង​ពួក​អ្នកខាងគណៈផារិស៊ីតមអាហារ​ជា​ញឹកញាប់តែសិស្ស​របស់​លោកមិនតមអាហារដូច្នេះ
15ព្រះយេស៊ូមានបន្ទូល​ទៅ​គេថា៖ ​«តើ​ភ្ញៀវអាចកាន់ទុក្ខ​បាន​ដែរ​ឬទេនៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ​ប៉ុន្ដែ​នឹង​មាន​ថ្ងៃមួយមកដល់ពេលកូនកំលោះ​ត្រូវ​ឃ្លាតពីពួកគេទៅពេលនោះ​ពួកគេ​នឹង​តមអាហារ 16ព្រោះគ្មាន​នរណា​យក​បំណះក្រណាត់ថ្មី​មក​ប៉ះសម្លៀកបំពាក់ចាស់ទេដ្បិត​បំណះ​ក្រណាត់​ថ្មីនឹងទាញសម្លៀកបំពាក់​ចាស់​នោះ​ហើយ​បែរជា​ធ្វើឲ្យរហែកលើស​មុន​ទៅទៀត 17ក៏គ្មាន​នរណា​ច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរបើធ្វើដូច្នេះថង់ស្បែក​ចាស់​នឹង​ធ្លាយហើយស្រាក៏ហូរ​ចេញ​មកថង់ស្បែក​ក៏​ខូចខាតទៀតផ្ទុយទៅវិញ​ត្រូវ​ច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី​នោះ​ទើប​អាច​នៅ​គង់វង្សបានទាំងពីរ»។

ដោយសារជំនឿព្រះយេស៊ូប្រោសឲ្យជា

18ពេល​ព្រះអង្គមានបន្ទូល​ពី​សេចក្ដី​ទាំងនេះស្រាប់តែប្រធាន​សាលាប្រជុំ​ម្នាក់​បាន​មកថ្វាយបង្គំព្រះអង្គទូលថា៖ ​«កូនស្រីខ្ញុំទើបតែស្លាប់ដូច្នេះ​សូម​លោក​ទៅដាក់ដៃលើនាង​ឲ្យ​រស់​ឡើងវិញ​ផង»។ 19ព្រះយេស៊ូនិង​ពួក​សិស្ស​របស់​ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់ 20មានស្ដ្រីម្នាក់​ឈឺ​ធ្លាក់ឈាម​អស់​រយៈពេល​ដប់ពីរឆ្នាំ​មក​ហើយ​គាត់​បាន​ចូលមកជិត​ពី​ខាងក្រោយ​ហើយ​ពាល់រំយោលអាវ
«​រំយោល​អាវ​»​ អ្នក​កាន់​សាសនា​យូដា​ពាក់​រំយោល​អាវ​នេះ​នៅ​ជាយ​អាវ​របស់​ពួកគេ​ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ភាព​ប្តូរផ្តាច់​ចំពោះ​ព្រះជាម្ចាស់​។​
​របស់​ព្រះអង្គ
21ដ្បិតស្ដ្រី​នោះ​គិតក្នុងចិត្ដថា៖ ​«បើ​ខ្ញុំ​គ្រាន់តែ​បាន​ពាល់អាវ​របស់​លោក​នោះ​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន»។ 22ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះហើយមានបន្ទូលថា៖ ​«កូនស្រីអើយ
«កូនស្រីអើយ!» សូមមើលកំណត់ចំណាំក្នុង ៩:២។
! ​ចូរ​រីករាយឡើងជំនឿ​របស់​អ្នក​បាន​ធ្វើឲ្យ​អ្នកជា​សះស្បើយ​ហើយ»។ ​ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង
23កាលព្រះ​យេស៊ូយាងចូលក្នុងផ្ទះ​របស់​ប្រធានសាលាប្រជុំក៏មើលឃើញអ្នកផ្លុំខ្លុយនិងបណ្ដាជន​កំពុង​ច្របូកច្របល់

24ព្រះអង្គ​មានបន្ទូលថា៖ ​«ចេញទៅក្មេងស្រីនេះមិនទាន់ស្លាប់ទេគឺ​នាង​កំពុង​ដេកលក់ទេតើ» ​ពួកគេ​ក៏សើចចំអក​ឲ្យ​ព្រះអង្គ 25ពេលបណ្ដេញបណ្ដាជន​ទៅ​ក្រៅ​អស់​ហើយ​ព្រះអង្គ​ក៏​យាង​ចូលទៅចាប់ដៃក្មេងស្រីនោះហើយនាងក៏ក្រោកឡើង 26ដំណឹងនេះ​បាន​សុសសាយពាសពេញតំបន់នោះ

ព្រះយេស៊ូប្រោស​មនុស្សខ្វាក់​

27កាល​ព្រះ​យេស៊ូយាងចេញ​ឆ្ងាយ​ពីទីនោះ​មាន​បុរស​ខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ​ទាំង​ស្រែកថា៖ ​«ឱ​ពូជពង្សដាវីឌ
«ពូជពង្សដាវីឌ» ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះ​ជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​
អើយ! ​សូម​មេត្ដា​ដល់​យើងខ្ញុំផង»។
28ពេលយាងចូលដល់ក្នុងផ្ទះ​បុរស​ខ្វាក់ភ្នែក​ទាំងពីរ​នាក់​បាន​ចូលមកជិតព្រះអង្គហើយ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួក​គេថា៖ ​«តើ​អ្នក​ទាំងពីរ​ជឿថា​ខ្ញុំ​អាចធ្វើ​ការ​នេះ​បាន​ដែរ​ឬ​ទេ?» ​ពួកគេ​ទូលថា៖ ​«បាទលោកម្ចាស់» 29បន្ទាប់មកព្រះអង្គ​ក៏​ពាល់ភ្នែក​របស់​ពួកគេ​ដោយ​មានបន្ទូលថា៖ ​«សូម​ឲ្យ​បាន​សម្រេចតាមជំនឿ​របស់​អ្នកទាំងពីរចុះ» 30ភ្នែករបស់​ពួកគេក៏​ភ្លឺ​ឡើង​រួច​ព្រះ​យេស៊ូមានបន្ទូលហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ ​«ចូរ​ប្រយ័ត្ន! ​កុំ​ឲ្យ​នរណា​ម្នាក់​ដឹងឲ្យសោះ» 31ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅក៏ផ្សព្វផ្សាយ​ប្រាប់​គេ​ពី​ព្រះអង្គពាសពេញតំបន់នោះទាំងមូល

ការបណ្ដេញអារក្សដែលធ្វើឲ្យមនុស្សគ

32ពេល​អ្នកទាំងពីរនោះ​កំពុង​ចេញទៅមើល៍​មាន​គេ​នាំយកមនុស្សម្នាក់​ដែល​មានអារក្សចូល​មករក​ព្រះអង្គ 33ព្រះអង្គក៏បណ្ដេញអារក្ស​នោះ​ចេញ​ឯ​មនុស្ស​​ក៏​អាច​និយាយបាន​វិញ​ហើយបណ្ដាជនក៏នឹកអស្ចារ្យ​ដោយ​និយាយថា៖ ​«នៅអ៊ីស្រាអែលពុំដែលកើតមាន​ហេតុការណ៍​ដូច្នេះសោះ» 34ប៉ុន្ដែពួក​អ្នកខាងគណៈផារិស៊ី​បាន​និយាយថា៖ ​«ម្នាក់​នេះ​បណ្ដេញអារក្សដោយសារមេអារក្ស​ទេ»។

ព្រះយេស៊ូមានបន្ទូលថាត្រូវការអ្នកច្រូតថែម

35ព្រះ​យេស៊ូយាងទៅ​គ្រប់​ក្រុងនិងភូមិទាំងអស់បង្រៀននៅក្នុងសាលាប្រជុំ​របស់​ពួកគេហើយ​បាន​ប្រកាសដំណឹងល្អ​អំពី​នគរព្រះជាម្ចាស់ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា 36ពេលឃើញបណ្ដាជន​ព្រះអង្គ​អាណិតអាសូរពួកគេពន់ពេកព្រោះពួកគេខ្ចាត់ព្រាត់និងល្វើយដូចជាចៀមគ្មាន​អ្នក​គង្វាល 37បន្ទាប់មកព្រះអង្គ​មានបន្ទូល​ទៅ​សិស្ស​របស់​ព្រះអង្គថា៖ ​«ចម្រូតធំណាស់ប៉ុន្ដែ​ពួក​អ្នកច្រូត​មាន​តិច 38ដូច្នេះចូរ​ទូលសុំព្រះអម្ចាស់​នៃ​ចម្រូតដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ពួក​អ្នកច្រូតមកក្នុងចម្រូត​របស់​ព្រះអង្គ»។
Copyright information for KhmKCB